- ទំព័រដើម
- ជ្រុងគំនិតសម្រាប់ស្ត្រីជំនួយការងារផ្ទះមកពីបរទេស
You are here:
- ទំព័រដើម
- ជ្រុងគំនិតសម្រាប់ស្ត្រីជំនួយការងារផ្ទះមកពីបរទេស
ចំណុចដែលអ្នកគួរយល់ដឹងកំឡុងពេលធ្វើការនៅហុងកុង
សិទ្ធិការងាររបស់អ្នក
-
អ្នកមានសិទ្ធិទទួលបានការឈប់សម្រាក
យ៉ាងតិចមួយថ្ងៃក្នុង១សប្ដាហ៍ ថ្ងៃឈប់សម្រាកបុណ្យជាតិ និង
ថច្បាប់ឈប់សម្រាកប្រចាំឆ្នាំដោយមានប្រាក់ឈ្នួល។ និយោជករបស់អ្នកគ្មានសិទ្ធិបង្ខំអោយអ្នក ធ្វើការនៅថ្ងៃឈប់សម្រាក ឬថ្ងៃឈប់សម្រាកបុណ្យជាតិ ឬផ្ដល់ប្រាក់ដល់អ្នក ដើម្បីទៅធ្វើការជំនួសការឈប់នៅថ្ងៃឈប់សម្រាកបុណ្យជាតិនេះឡើយ។
-
អ្នកគួរតែ ទទួលបានប្រាក់ឈ្នួលគ្រប់ចំនួនទៅតាមចំនួនដែលបានបញ្ជាក់នៅក្នុងកិច្ចសន្យាការងារ (ចំនួននេះមិនត្រូវតិចជាងប្រាក់ឈ្នួលអប្បបរមាដែលបានកំនត់នៅពេលចុះកិច្ចសន្យាការងារហើយ ត្រូវទទួលបានប្រាក់ឈ្នួល ដោយមិនយូរជាង៧ថ្ងៃ បន្ទាប់ពីកាលកំណត់ចុងក្រោយដែលបើកប្រាក់ឈ្នួល។
-
អ្នកនឹងទទួលបាន ការហូបចុកដោយឥតគិតថ្លៃ ឬនិយោជកនឹងផ្តល់ជា ប្រាក់សម្រាប់ការហូបចុកជំនួសវិញ ក្នុងកំឡុងពេលធ្វើការ។
-
ក្នុងកំឡុងពេលធ្វើការ អ្នកត្រូវធ្វើការ និងស្នាក់នៅក្នុងផ្ទះរបស់និយោជករបស់អ្នក ដូចដែលបានបញ្ជាក់នៅក្នុងកិច្ចសន្យាការងារ។ និយោជករបស់អ្នកត្រូវផ្តល់ ការស្នាក់នៅសមរម្យដោយឥតគិតថ្លៃ ដល់អ្នក។
ទីភ្នាក់ងារជ្រើសរើស
-
រដ្ឋាភិបាលតំបន់រដ្ឋបាលពិសេសហុងកុងមិនតម្រូវថា ស្ត្រីជំនួយការងារផ្ទះអាចទទួលបានការងារ ទាល់តែតាមរយៈទីភ្នាក់ងារជ្រើសរើសនោះឡើយ។ ប៉ុន្តែវាអាស្រ័យលើរដ្ឋាភិបាលរបស់ប្រទេសអ្នក ដែលអាចមានតម្រូវការលក្ខខណ្ឌនេះ។ បើអ្នកមានសំនួរ ឬចម្ងល់ សូមពិភាក្សាជាមួយតំណាងអគ្គកុងស៊ុលរបស់ប្រទេសអ្នក នៅហុងកុង ។
-
យោងតាមច្បាប់ បុគ្គលណាម្នាក់ដែលចង់ផ្តល់សេវាកម្មដាក់ឱ្យធ្វើការ ត្រូវតែសុំអាជ្ញាប័ណ្ណពីនាយកដ្ឋានការងារ។ មុនពេលប្រើប្រាស់សេវាកម្មរបស់ទីភ្នាក់ងារជ្រើសរើស អ្នកត្រូវពិនិត្យមើលថាតើទីភ្នាក់ងារនោះមានអាជ្ញាប័ណ្ណត្រឹមត្រូវ ឬអត់ជាមុនសិន។ អ្នកអាចពិនិត្យមើលវាដោយ ចុចទីនេះ(ភាសាចិន / ភាសាអង់គ្លេសតែប៉ុណ្ណោះ)។
-
ទីភ្នាក់ងារជ្រើសរើសមិនអាចយកថ្លៃដោយផ្ទាល់ ឬប្រយោលពីអ្នក ក្នុងការដាក់ឱ្យធ្វើការ ក្រៅពីថ្លៃកម្រៃជើងសារដែលបានកំណត់ឡើយ (កម្រៃជើងសារកំណត់យកត្រឹម ១០%នៃប្រាក់ខែទីមួយរបស់អ្នក បន្ទាប់ពីបានដាក់អ្នកឱ្យធ្វើការដោយជោគជ័យ)។ អ្នកត្រូវយក និងរក្សាទុកនូវវិក័យប័ត្រពីទីភ្នាក់ងារ បន្ទាប់ពីអ្នកបានបង់ប្រាក់កម្រៃជើងសាររួច ដើម្បីបញ្ជាក់ឱ្យច្បាស់ និងការពារខ្លួនអ្នក។
-
ប្រសិនជាអ្នកមានការសង្ស័យថាខ្លួនអ្នកត្រូវបានទីភ្នាក់ងារជ្រើសរើសគិតថ្លៃលើសកំណត់នោះ អ្នកត្រូវរាយការណ៍ទៅរដ្ឋបាលគ្រប់គ្រងទីភ្នាក់ងារជ្រើសរើស អោយបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។
-
មុនពេលទាក់ទងទៅទីភ្នាក់ងារជ្រើសរើសណាមួយ និយោជកក៏ដូចជាអ្នកស្វែងរកការងារ គួរអាន ក្រឹត្យក្រមក្នុងការអនុវត្តសម្រាប់ទីភ្នាក់ងារជ្រើសរើស ដើម្បីយល់ឱ្យច្បាស់ពីសិទ្ធិ និងកាតព្វកិច្ចរបស់ទីភ្នាក់ងារទាំងនោះ។
ការពារខ្លួនអ្នក
-
គ្មានបុគ្គលណាម្នាក់ (រួមទាំងនិយោជករបស់អ្នក ឬទីភ្នាក់ងារជ្រើសរើស) អាចបង្ខំអ្នកអោយប្រគល់ឯកសារផ្ទាល់ខ្លួនរបស់អ្នក (ដូចជា អត្តសញ្ញាណប័ណ្ណហុងកុង លិខិតឆ្លងដែនជាដើម) ទ្រព្យសម្បត្តិរបស់អ្នក (ដូចជា កាតអេធីអឹម) ឬឯកសារ ការបោះពុម្ពណាមួយទាក់ទងនឹងសិទ្ធិរបស់អ្នកជាដើម។
-
អ្នកមិនត្រូវចុះហត្ថលេខាលើឯកសារ ឬកិច្ចសន្យាណាមួយដែលអ្នកមិនយល់ ឬមិនយល់ស្របជាមួយនោះទេ។
-
ទីភ្នាក់ងារជ្រើសរើសមិនគួរណែនាំ ឬស្នើឱ្យអ្នកខ្ចីបំណុលដើម្បីសងថ្លៃទីភ្នាក់ងារ ឬថ្លៃបណ្តុះបណ្តាលនោះទេ។
-
អ្នកមិនគួរយល់ព្រមចំពោះសំណើរពីនិយោជករបស់អ្នក ឬទីភ្នាក់ងារ ទាក់ទងនឹងការដាក់ព័ត៌មានក្លែងក្លាយនៅក្នុងកិច្ចសន្យារបស់អ្នក (ឧទាហរណ៍ ប្រាក់ឈ្នួល និងអាស័យដ្ឋានទីកន្លែងការងាររបស់អ្នក)។ អ្នកនឹងមានទោសប្រសិនបើអ្នកយល់ព្រមផ្តល់ព័ត៌មានខុស។
តើអ្នកគួររកជំនួយពីអ្នកណាបាន?
-
បើសិនជាអ្នកត្រូវបានគេរំលោភបំពានលើផ្លូវកាយ សូមទូរស័ព្ទទៅកាន់ប៉ូលីស តាមរយៈលេខ ៩៩៩។
-
ប្រសិនបើអ្នកមិនបានទទួលប្រាក់ឈ្នួលគ្រប់ចំនួន និងមិនទាន់ពេលវេលា មិនបានអោយឈប់សម្រាក ឬឈប់នៅថ្ងៃបុណ្យជាតិ ឬសង្ស័យថាមានការរំលោភបំពានសិទ្ធិការងាររបស់អ្នក អ្នកត្រូវទាក់ទងទៅនាយកដ្ឋានការងារតាមរយៈមធ្យោបាយដូចមាននៅខាងក្រោម
- សូមហៅទូរស័ព្ទទៅ ២១៥៧ ៩៥៣៧ (គ្រប់គ្រងក្រោមខ្សែ “១៨២៣”) ឬផ្ញើសារកមពួកយើងតាមបណ្តាញអ៊ិនធើណិត
- សូមទៅកាន់ការិយាល័យផ្ទាល់ ផ្នែកទំនាក់ទំនងការងារ សម្រាប់ទទួលបានសេវាកម្មប្រឹក្សានិងសេវាកម្មសម្របសម្រួលដោយឥតគិតថ្លៃ
-
ចំពោះជំនួយទាក់ទងអំពើហិង្សា និងការរំលោភបំពានលើរាងកាយ អំពើហិង្សាក្នុងគ្រួសារ និង / ឬវិបត្តិគ្រួសារ សូមទំនាក់ទំនងទៅលេខបណ្ដាញបន្ទាន់ ១៨២៨១ រាល់២៤ម៉ោង របស់មជ្ឈមណ្ឌលទប់ស្កាត់វិបត្តិបញ្ហា (CEASE) នៃក្រុមមន្ទីរពេទ្យទុងវ៉ា។ សូមចុចនៅទីនេះសម្រាប់ព័ត៌មានបន្ថែម។
-
ចំពោះជំនួយទាក់ទងការមានផ្ទៃពោះដោយមិនបានគ្រោងទុក សូមទំនាក់ទំនងទៅលេខបណ្ដាញបន្ទាន់ ២៣៤៣ ២២៥៥។ សូមចុចនៅទីនេះសម្រាប់ព័ត៌មានបន្ថែម។
-
សូមទំនាក់ទំនងអគ្គកុងស៊ុលរបស់ប្រទេសអ្នក ប្រចាំហុងកុង (ត្រូវបានរៀបចំតាមលំដាប់ដូចគ្នានឹងកំណែជាភាសាអង់គ្លេស។)
តម្រូវការភាសាជាពិសេស
-
សេវាកម្មបកប្រែនឹងត្រូវបានរៀបចំដោយឥតគិតថ្លៃក្នុងករណីចាំបាច់ ដើម្បីធានាថាការប្រើប្រាស់សេវាកម្មរបស់យើងមិនត្រូវបានរារាំងដោយបញ្ហាគម្លាតភាសា។ អ្នកក៏អាចយកអ្នកបកប្រែផ្ទាល់ខ្លួននៅពេលដែលអ្នកមករកសេវាសម្រុះសម្រួល ឬមកដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានការងារ។